kimhorn_km_2ki_text_reg/21/07.txt

1 line
1.9 KiB
Plaintext

\v 7 រូបចំលាក់របស់ព្រះអាសារ៉ាដែលស្តេចបានធ្វើ ទ្រង់ដាក់នៅក្នុងដំណាក់របស់ព្រះអម្ចាស់។ ទាក់ទងនឹងដំណាក់នេះព្រះអម្ចាស់ធ្លាប់មានបន្ទូលទៅកាន់ដាវីឌ និងសាឡូម៉ូនជាបុត្រថា៖ «នៅក្នុងដំណាក់នេះ និងនៅក្នុងក្រុងយេរូសាឡឹម ដែលយើងជ្រើសរើសពីកុលសម្ពន្ធទាំងអស់នៃស្រុកអ៊ីស្រាអែល ដែលយើងនឹងដាក់នាមរបស់យើងជារៀងរហូត។ \v 8 យើងនឹងមិនឲ្យជើងរបស់អ៊ីស្រាអែលត្រូវវង្វេងចេញពីទឹកដីដែលយើងបានប្រគល់ដល់បុព្វបុរសរបស់ពួកគេឡើយ បើពួកគេនឹងស្តាប់បង្គាប់គ្រប់ទាំងអ្វីៗទាំងអស់ដែលយើបានបង្គាប់ដល់ពួកគេ ហើយដើរតាមច្បាប់ដែលម៉ូសេជាអ្នកបម្រើរបស់យើងបានបង្គាប់ដល់ពួកគេ»។ \v 9 ប៉ុន្តែប្រជាជនអ៊ីស្រាអែលមិនស្តាប់ឡើយ ហើយព្រះបាទម៉ាណាសេបាននាំគេឲ្យប្រព្រឹត្តអំពើបាបលើសជាងជាតិសាសន៍ដែលព្រះអម្ចាស់បានបំផ្លាញនៅមុខប្រជាជនអ៊ីស្រាអែលទៅទៀត។