1 line
1.4 KiB
Plaintext
1 line
1.4 KiB
Plaintext
\c 3 \v 1 ឥឡូវនេះ នៅក្នុងឆ្នាំទីដប់ប្រាំបីនៃរាជ្យរបស់ព្រះបាទយ៉ូសាផាត ជាស្ដេចស្រុកយូដា ព្រះបាទយ៉ូរ៉ាមជាបុត្ររបស់ព្រះបាទអហាប់ ចាប់ផ្តើមសោយរាជ្យលើស្រុកអ៊ីស្រាអែល នៅក្រុងសាម៉ារី បានដប់ពីរឆ្នាំ។ \v 2 ស្តេចបានប្រព្រឹត្តអំពើអាក្រក់នៅក្នុងព្រះនេត្ររបស់ព្រះអម្ចាស់ ប៉ុន្តែ មិនដូចមាតា បិតារបស់ស្តេចឡើយ ព្រោះស្តេចបានរំលំសសរថ្មរបស់ព្រះបាល ដែលបិតាទ្រង់បានសង់ឡើង។ \v 3 ប៉ុន្តែ ស្តេចបានដើរតាមអំពើបាបរបស់ព្រះបាទយេរ៉ូបោមជាកូននេបាត ដែលនាំឲ្យអ៊ីស្រាអែលមានបាប ព្រះអង្គមិនបានដើរចេញពីអំពើបាបទាំងនោះទេ។ |