kimhorn_km_2ki_text_reg/01/11.txt

1 line
1.2 KiB
Plaintext

\v 11 បន្ទាប់មក ព្រះបាទអហ៊ីយ៉ាបានចាត់មេទ័ពម្នាក់ទៀតទៅជួបលោកអេលីយ៉ា និងទាហានហាសិបនាក់ទៅជាមួយ។ លោកមេទ័ពនោះក៏បាននិយាយទៅកាន់លោកអេលីយ៉ាដែរថា៖ «លោកជាអ្នកបម្រើរបស់ព្រះជាម្ចាស់ ស្តេចមានរាជឱង្ការថា៖ «សូមចុះមកជាប្រញាប់»។ \v 12 លោកអេលីយ៉ាបានឆ្លើយជាមួយពួកគេថា៖ « បើខ្ញុំជាអ្នកបម្រើរបស់ព្រះអម្ចាស់មែន សូមឲ្យមានភ្លើងធ្លាក់ពីលើមេឃមក ឆេះបំផ្លាញលោក និងទាហានហាសិបនាក់នេះចុះ»។ បន្ទាប់មក ក៏មានភ្លើងធ្លាក់ចុះពីលើមេឃមក ឆេះបំផ្លាញមេទ័ព និងទាហានហាសិបនាក់នោះម្តងទៀត។