kimhorn_km_2ki_text_reg/08/28.txt

1 line
1.6 KiB
Plaintext

\v 28 ព្រះបាទ​អហា‌ស៊ីយ៉ាបានទៅជាមួយព្រះបាទយ៉ូរ៉ាមជាបុត្រារបស់ព្រះបាទអហាប់ដើម្បីវាយប្រឆាំងនឹងព្រះ‌បាទ​ហាសែល ជា​ស្ដេច​ស្រុកអារ៉ាម នៅ​ក្រុង​រ៉ាម៉ូត ក្នុង​ស្រុក​កាឡាដ។ ពួកជនជាតិអារ៉ាមបានធ្វើឲ្យព្រះបាទយ៉ូរ៉ាមមានរបួស។ \v 29 ព្រះបាទយ៉ូរ៉ាមបានត្រឡប់មកយេសរាលវិញដើម្បីព្យាបាលរបួសដែលជនជាតិអារ៉ាមបានធ្វើឲ្យទ្រង់មានរបួសនៅក្រុងរ៉ាម៉ូត នៅពេលដែលព្រះអង្គវាយប្រឆាំងនឹងព្រះបាទហាសែលជាស្តេចស្រុកអារ៉ាម។ ដូច្នេះ ព្រះបាទ​អហា‌ស៊ីយ៉ាជាបុត្ររបស់ព្រះបាទយេហូរ៉ាមស្តេចស្រុកយូដា ចេញដំណើរទៅក្រុងយេសរាល ដើម្បីសួរសុខទុក្ខព្រះបាទយ៉ូរ៉ាមជាបុត្ររបស់ព្រះបាទអហាប់ ដោយសារព្រះបាទយ៉ូរ៉ាមបានត្រូវរបួស។