kimhorn_km_2ki_text_reg/17/07.txt

1 line
1.0 KiB
Plaintext

\v 7 ការកៀរជាឈ្លើយនេះកើតឡើងដោយសារប្រជាជនអ៊ីស្រាអែលបានប្រព្រឹត្តអំពើបាបប្រឆាំងនឹងព្រះអម្ចាស់ជាព្រះរបស់ពួកគេ ដែលបាននាំពួកគេចេញពីស្រុកអេស៊ីបមក ចេញពីការគ្រប់គ្រងរបស់ព្រះចៅផារ៉ោនស្តេចស្រុកអេស៊ីប។ ប្រជាជនបានថ្វាយបង្គំព្រះដ៏ទៃ \v 8 ហើយដើរតាមការអនុវត្តរបស់សាសន៍ដ៏ទៃ ដែលព្រះអម្ចាស់បានបណ្តេញពួកគេចេញពីមុខជនជាតិអ៊ីស្រាអែល និងធ្វើតាមការអនុវត្តរបស់ស្តេចអ៊ីស្រាអែលដែលធ្លាប់ធ្វើពីមុន។