kimhorn_km_2ki_text_reg/10/29.txt

1 line
1.7 KiB
Plaintext

\v 29 ប៉ុន្តែ លោកយេហ៊ូវមិនបានចាកចេញពីអំពើបាបរបស់ព្រះបាទយេរ៉ូបោមជាកូនរបស់នេបាតឡើយ ដែលធ្វើឲ្យអ៊ីស្រាអែលធ្លាក់ក្នុងអំពើបាប គឺការថ្វាយបង្គំរូបគោមាសនៅបេតអែល និងដាន់។​ \v 30 ដូច្នេះ ព្រះអម្ចាស់មានបន្ទូលមកលោកយេហ៊ូវថា៖ «ដោយសារអ្នកបានធ្វើអ្វីដែលត្រឹមត្រូវនៅក្នុងព្រះនេត្ររបស់យើង ហើយបានប្រព្រឹត្តចំពោះគ្រួសាររបស់អហាប់តាមអ្វីដែលមាននៅក្នុងចិត្តយើង នោះកូនចៅរបស់អ្នកនឹងអង្គុយលើបល្ល័ងស្រុកអ៊ីស្រាអែលរហូតដល់បួនតំណរ»។ \v 31 ប៉ុន្តែ ព្រះបាទយេហ៊ូវមិនខ្វល់ខ្វាយជាមួយនឹងបញ្ញត្តិរបស់ព្រះអម្ចាស់ ជាព្រះរបស់អ៊ីស្រាអែលអស់ពីចិត្តឡើយ។ ស្តេចមិនបានចាកចេញពីអំពើបាបរបស់ព្រះបាទយេរ៉ូបោមឡើយ ដែលនាំអ៊ីស្រាអែលឲ្យប្រព្រឹត្តអំពើបាប។