kimhorn_km_2ki_text_reg/13/17.txt

1 line
2.1 KiB
Plaintext
Raw Blame History

This file contains invisible Unicode characters

This file contains invisible Unicode characters that are indistinguishable to humans but may be processed differently by a computer. If you think that this is intentional, you can safely ignore this warning. Use the Escape button to reveal them.

\v 17 លោកអេលីសេទូលថា៖ «សូមបើកបង្អួចនៅទិសខាងលិច» ដូច្នេះ ស្តេចក៏បើកបង្អួចនោះ។ បន្ទាប់មក លោកអេលីសេទូលថា៖​ «សូមព្រះករុណាបាញ់ព្រួញទៅ»! បន្ទាប់មក ស្តេចក៏បាញ់។ លោកអេលីសេទូលថា៖ «នេះជាព្រួញជ័យជម្នះរបស់ព្រះអម្ចាស់ ជាព្រួញជ័យជម្នះលើជនជាតិអារ៉ាម ព្រោះព្រះអង្គនឹងវាយជនជាតិអារ៉ាមនៅក្រុង​អាផែក រហូត​ដល់​ពួក​គេ​វិនាស​សូន្យ»។ \v 18 បន្ទាប់មកលោកអេលីសេទូលថា៖ «សូមព្រះករុណាយកគ្រាប់ព្រួញមក» ដូច្នេះ ព្រះបាទយ៉ូអាសក៏បានយកព្រួយមក។ លោកបានទូលស្តេចថា៖ «ចូរយកព្រួញនោះវាយដីទៅ» ហើយស្តេចក៏វាដីបីដងរួចក៏ឈប់។ \v 19 ប៉ុន្តែ អ្នកបម្រើរបស់ព្រះអម្ចាស់ខឹងនឹងស្តេចយ៉ាងខ្លាំងហើយនិយាយថា៖ «ព្រះករុណាគួរវាយប្រាំ ឬប្រាំមួយដង។ នោះ​ព្រះ‌ករុណា​ពិត​ជា​ច្បាំង​ឈ្នះ​ជន‌ជាតិ​អារ៉ាម រហូត​ដល់​បំផ្លាញ​ពួក​គេ​ឲ្យ​វិនាស​សូន្យ។ ប៉ុន្តែ ឥឡូវ​នេះ ព្រះ‌ករុណា​វាយ​ពួក​គេ​​ត្រឹម​តែ​បី​ដង​ប៉ុណ្ណោះ»។