1 line
1.4 KiB
Plaintext
1 line
1.4 KiB
Plaintext
\v 14 ពេលនោះ លោកអេលីសេមានជំងឺជាទម្ងន់ហៀបនឹងស្លាប់ ដូច្នេះ ព្រះបាទយ៉ូអាស ជាស្ដេចស្រុកអ៊ីស្រាអែល យាងមករកលោក ហើយបានយំស្រណោះលោក។ ស្តេចមានរាជឱង្ការថា៖ «លោកឪពុកអើយ លោកឪពុកអើយ រទេះចម្បាំង និងទ័ពសេះរបស់អ៊ីស្រាអែលបានកំពុងយកលោកទៅឆ្ងាយហើយ!» \v 15 លោកអេលីសេទូលវិញថា៖ «សូមព្រះករុណាយកធ្នូ និងព្រួញមក» ដូច្នេះព្រះបាទយ៉ូអាសបានយកធ្នូ និងព្រួញមក។ \v 16 លោកអេលីសេបានទូលទៅស្តេចស្រុកអ៊ីស្រាអែលថា៖ «សូមដាក់ដៃរបស់ព្រះករុណានៅលើធ្នូទៅ» ដូច្នេះ ស្តេចក៏ដាក់ដៃរបស់ទ្រង់នៅលើធ្នូ។ បន្ទាប់មក លោកអេលីសេបានដាក់ដៃរបស់លោកនៅលើដៃរបស់ស្តេច។ |