1 line
1.5 KiB
Plaintext
1 line
1.5 KiB
Plaintext
\v 19 រឿងរ៉ាវផ្សេងទៀតទាក់ទងនឹងព្រះបាទយ៉ូអាស និងអ្វីៗដែលស្តេចបានធ្វើ តើមិនមានកត់ត្រាទុកនៅក្នុងសៀវភៅព្រឹត្តិការណ៍របស់ស្តេចស្រុកយូដាទេឬ? \v 20 អ្នកបម្រើទាំងឡាយរបស់ស្តេចបានងើបឡើងរួមគំនិតគ្នា ហើយពួកគេបានវាយប្រហារព្រះបាទយ៉ូអាសនៅប៉មមីឡូ តាមផ្លូវចុះទៅស៊ីឡា។ \v 21 លោកយ៉ូសាការ ជាកូនរបស់លោកស៊ីមាត និងលោកយ៉ូសាបាឌ ជាកូនរបស់លោកសូមើរ ជាអ្នកបម្រើរបស់ស្តេចបានវាយប្រហារទ្រង់ ហើយស្តេចក៏សុគតទៅ។ គេបានបញ្ចុះសពព្រះបាទយ៉ូអាសជាមួយបុព្វបុរសរបស់ទ្រង់នៅក្នុងក្រុងព្រះបាទដាវីឌ ហើយព្រះបាទអម៉ាស៊ីយ៉ា ជាបុត្ររបស់ទ្រង់ បានឡើងស្នងរាជ្យបន្ត។ |