1 line
1.5 KiB
Plaintext
1 line
1.5 KiB
Plaintext
\v 17 បន្ទាប់មកព្រះបាទហាសែល ជាស្ដេចស្រុកស៊ីរី ឡើងមកវាយក្រុងកាដ និងដណ្ដើមយកបានក្រុងនោះ។ ព្រះបាទហាសែលក៏ត្រឡប់ទៅវាយក្រុងយេរូសាឡឹមទៀត។ \v 18 ព្រះបាទយ៉ូអាសស្ដេចស្រុកយូដា ប្រមូលវត្ថុមានតម្លៃទាំងប៉ុន្មាន ដែលព្រះបាទយ៉ូសាផាត ព្រះបាទយ៉ូរ៉ាម និងព្រះបាទអហាស៊ីយ៉ា បានញែកទុកនិងវត្ថុដែលស្ដេចផ្ទាល់បានញែកទុក និងមាសដែលបានរកឃើញនៅក្នុងឃ្លាំងនៃព្រះដំណាក់របស់ព្រះអម្ចាស់ និងក្នុងដំណាក់របស់ស្តេច ហើយបញ្ជូនរបស់ទាំងនោះទៅថ្វាយព្រះបាទហាសែល ជាស្ដេចស្រុកស៊ីរី។ បន្ទាប់មកព្រះបាទហាសែលបានចេញពីក្រុងយេរូសាឡឹមទៅ។ |