kimhorn_km_2ki_text_reg/11/04.txt

1 line
1.4 KiB
Plaintext

\v 4 នៅក្នុងឆ្នាំទីប្រាំពីរលោក​យេ‌ហូ‌យ៉ា‌ដាបានផ្ញើពាក្យ ដើម្បីនាំមេកងរយ​ជន‌ជាតិ​ការី និងអ្នកយាមល្បាត ហើយបាននាំពួកគេមកជួបគាត់ នៅក្នុងដំណាក់របស់ព្រះអម្ចាស់។ លោកបានចងសម្ពន្ធមេត្រីជាមួយពួកគេ ហើយលោកឲ្យពួកគេស្បថនៅក្នុងដំណាក់របស់ព្រះអម្ចាស់។ បន្ទាប់មកលោកក៏បានបង្ហាញបុត្រារបស់ស្តេចដល់ពួកគេ។ \v 5 លោកបានបញ្ជាពួកគេថា៖ «នេះជាអ្វីដែលអ្នកត្រូវធ្វើ។ មួយភាគបីក្នុងចំណោមអ្នករាល់គ្នាដែលមកនៅថ្ងៃសប្ប័ទនឹងយាមដំណាក់ស្តេច \v 6 ហើយមួយភាគបីទៀតត្រូវនៅឯត្រង់​មាត់​ទ្វារ​ស៊ើរ និង​មួយ​ភាគ​បី​ទៀត​ត្រូវ​យាម​នៅ​ទ្វារ​ខាង​ក្រោយ​កន្លែង​យាម»។