kimhorn_km_2ki_text_reg/10/06.txt

1 line
1.4 KiB
Plaintext

\v 6 បន្ទប់មក លោកយេហ៊ូវបានសរសេរសំបុត្រទីពីរទៅកាន់ពួកគេថា៖ «បើអ្នកនៅខាងខ្ញុំ ហើយបើអ្នកនឹងស្តាប់តាមពាក្យខ្ញុំមែន អ្នកត្រូវតែកាត់ក្បាលប្រុសៗជាកូនចៅរបស់ចៅហ្វាយអ្នក រួចហើយមកជួបខ្ញុំនៅក្រុងយេសរាលនៅថ្ងៃស្អែកថ្មើរនេះ»។ នៅពេលនោះ កូនចៅរបស់ស្តេចមានចិតសិបអ្នក សុទ្ធតែជាមនុស្សសំខាន់ៗនៅក្នុងក្រុង ដែលជាអ្នកនាំអ្នកទាំងនោះមក។ \v 7 ដូច្នេះ នៅពេលដែលសំបុត្រនោះបានមកដល់ពួកគេ ពួកគេបាននាំបុត្ររបស់ស្តេចមក ហើយបានសម្លាប់ពួកគេអស់ចិតសិបនាក់ ដាក់ក្បាលរបស់ពួកគេនៅក្នុងកន្ត្រក ហើយបានផ្ញើឲ្យលោកយេហ៊ូវនៅក្រុងយេសរាល។