1 line
1.3 KiB
Plaintext
1 line
1.3 KiB
Plaintext
\v 29 ជាតិសាសន៍និមួយៗបានធ្វើរូបព្រះរបស់ពួកគេរៀងៗខ្លួន ហើយបានដាក់រូបព្រះទាំងនោះនៅតាមទីខ្ពស់ៗនៅស្រុកសាម៉ារី គឺជាតិសាសន៍ដែលរស់នៅក្នុងក្រុងទាំងនោះ។ \v 30 ប្រជាជនមកពីបាប៊ីឡូនធ្វើរូបព្រះសិកូតបេណូត អ្នកក្រុងគូថាធ្វើរូបព្រះនើកាល អ្នកក្រុងហាម៉ាត់ធ្វើរូបព្រះអស៊ីម៉ា \v 31 អ្នកក្រុងអាវ៉ាធ្វើរូបព្រះនីប-ហាស និងព្រះថើថាក អ្នកក្រុងសេផាវែមយកកូនប្រុសរបស់ខ្លួន ទៅធ្វើបូជាយញ្ញ ថ្វាយព្រះអ័ឌរ៉ាម៉ាឡេក និងព្រះអណាម៉ាឡេក ជាព្រះនៃក្រុងសេផាវែម។ |