1 line
1.2 KiB
Plaintext
1 line
1.2 KiB
Plaintext
\v 22 ដូច្នេះស្រុកអេដុមបានបះបោរប្រឆាំងនឹងការគ្រប់គ្រងរបស់ស្រុកយូដារហូតដល់សព្វថ្ងៃ។ ក្រុងលីបណាក៏បះបោរដែរនៅក្នុងពេលនោះ។ \v 23 រឿងរាវផ្សេងទៀតទាក់ទងនឹងព្រះបាទយេហូរ៉ាម អ្វីដែលស្តេចបានធ្វើ តើមិនមានកត់ត្រាទុកនៅក្នុងសៀវភៅព្រឹត្តិការណ៍របស់ស្តេចស្រុកយូដាទេឬ? \v 24 ព្រះបាទយេហូរ៉ាមបានសុគត ហើយសំរាកជាមួយបុព្វបុរសរបស់ព្រះអង្គ ហើយគេបានបញ្ចុះសពទ្រង់នៅក្នុងក្រុងដាវីឌ។បន្ទាប់មកព្រះបាទអហាស៊ីយ៉ា ជាបុត្រ បានឡើងស្នងរាជ្យបន្ត។ |