1 line
1.9 KiB
Plaintext
1 line
1.9 KiB
Plaintext
\v 23 នៅក្នុងឆ្នាំទីដប់ប្រាំនៃរាជ្យរបស់ព្រះបាទអម៉ាស៊ីយ៉ាជាបុត្ររបស់ព្រះបាទយ៉ូអាសស្តេចស្រុកយូដា ព្រះបាទយេរ៉ូបោម ជាបុត្ររបស់ព្រះបាទយ៉ូអាសស្ដេចស្រុកអ៊ីស្រាអែល ឡើងសោយរាជ្យ នៅក្រុងសាម៉ារី ទ្រង់សោយរាជ្យបានសែសិបមួយឆ្នាំ។ \v 24 ស្តេចប្រព្រឹត្តអាក្រក់នៅចំពោះព្រះនេត្ររបស់ព្រះអម្ចាស់។ ស្តេចមិនបានងាកចេញពីអំពើបាបរបស់ព្រះបាទយេរ៉ូបោមជាកូនរបស់នេបាតឡើយ ដែលធ្វើឲ្យអ៊ីស្រាអែលធ្លាក់ក្នុងអំពើបាប។ \v 25 ស្តេចបានកំណត់ព្រំប្រទល់របស់អ៊ីស្រាអែលឡើងវិញចាប់លេបូហាម៉ាត់ រហូតដល់សមុទ្រអារ៉ាបា ស្របតាមការបង្គាប់របស់ព្រះអម្ចាស់ជាព្រះរបស់អ៊ីស្រាអែល ដែលទ្រង់មានព្រះបន្ទូលតាមរយៈព្យាការីយ៉ូណាសជាកូនរបស់លោកអមីថាយ ជាអ្នកស្រុកកាថ-ហេភើរជាអ្នកបម្រើរបស់ព្រះអង្គ។ |