kimhorn_km_2ki_text_reg/12/06.txt

1 line
1.3 KiB
Plaintext

\v 6 ប៉ុន្តែ នៅឆ្នាំទីម្ភៃបីនៃស្តេចយ៉ូអាស ពួកបូជាចារ្យមិនបានជួសជុលអ្វីនៅក្នុងព្រះវិហារឡើយ។ \v 7 បន្ទាប់មក ព្រះបាទយ៉ូអាសបានកោះហៅលោកបូជាចារ្យយេហូយ៉ាដា និងបូជាចារ្យផ្សេងទៀតមក ស្តេចបាននិយាយទៅពួកគេថា៖ «តើហេតុអ្វីអ្នកទាំងអស់គ្នាមិនជួសជុលអ្វីៗនៅក្នុងព្រះវិហារ? ឥឡូវនេះចូរឈប់យកប្រាក់ពីអ្នកបង់ពន្ធតទៅទៀត ប៉ុន្តែចូរយកប្រាក់ដែលប្រមូលបានដើម្បីជួសជុលព្រះវិហារ ហើយប្រគល់ដល់អ្នកដែលអាចជួសជុលបាន»។ \v 8 ដូច្នេះពួកបូជាចារ្យក៏យល់ព្រមឈប់ប្រមូលប្រាក់់ពីប្រជាជន ហើយមិនជួសជុលព្រះវិហារដោយខ្លួនឯងឡើយ។