1 line
1.1 KiB
Plaintext
1 line
1.1 KiB
Plaintext
\v 13 ចំណែកឯសសរលង្ហិនដែលនៅក្នុងដំណាក់របស់ព្រះអម្ចាស់ និងជើងបញ្ឈរ ផើងលង្ហិនធំដែលនៅក្នុងដំណាក់របស់ព្រះអម្ចាស់ ពួកខាល់ដេបានកំទេចជាបំណែក ហើយនាំយកលង្ហិនទៅស្រុកបាប៊ីឡូន។ \v 14 ឆ្នាំង ឆ្នូក ដង្កៀប ស្លាបព្រា និងរបស់ឯទៀតៗធ្វើពីលង្ហិន សម្រាប់ប្រើប្រាស់ក្នុងព្រះវិហារ ក៏ពួកខាល់ដេយកទៅអស់ដែរ។ \v 15 ភាជន៍សម្រាប់ចូកផះ និងចានគោមដែលធ្វើពីមាស ពីប្រាក់ ក៏លោកមេលើពួកអ្នកយាមយកទៅជាមួយដែរ។ |