1 line
2.0 KiB
Plaintext
1 line
2.0 KiB
Plaintext
\v 8 បន្ទាប់មកព្រះបាទអម៉ាស៊ីយ៉ាបានផ្ញើសារទៅព្រះបាទយ៉ូអាសជាបុត្ររបស់ព្រះបាទយ៉ូអាហាស និងជាចៅរបស់ព្រះបាទយេហ៊ូវថា៖ «ចូរចេញមក យើងប្រយុទ្ធតទល់គ្នានៅក្នុងសមរភូមិ»។ \v 9 ប៉ុន្តែព្រះបាទយ៉ូអាសជាស្តេចអ៊ីស្រាអែលបាផ្ញើសារត្រឡប់មកព្រះបាទអម៉ាស៊ីយ៉ា ជាស្តេចស្រុកយ៉ូដាវិញថា៖ «គុម្ពបន្លាដែលដុះនៅភ្នំលីបង់ ចាត់គេឲ្យទៅប្រាប់ដើមតាត្រៅនៅភ្នំលីបង់ថា “ចូរលើកកូនស្រីរបស់អ្នក ឲ្យមកធ្វើជាប្រពន្ធរបស់កូនប្រុសយើង ប៉ុន្តែ មានសត្វព្រៃដើរកាត់តាមនោះ ហើយជាន់គុម្ពបន្លានោះទៅ។ \v 10 អ្នកបានវាយប្រហារអេដុម ហើយចិត្តរបស់អ្នកលើកអ្្នកឡើង។ សូមឲ្យមានមោទនភាពចំពោះជ័យជំនះរបស់អ្នក ប៉ុន្តែចូរស្នាក់នៅផ្ទះរបស់អ្នក តើហេតុអ្វីបានជាអ្នកធ្វើឲ្យខ្លួនឯងមានបញ្ហា ហើយបរាជ័យដូច្នេះ ទាំងអ្នក និងយូដានៅជាមួយអ្នក»? |