kimhorn_km_2ki_text_reg/05/23.txt

1 line
1.5 KiB
Plaintext

\v 23 លោកណាម៉ាន់ឆ្លើយថា៖ «ខ្ញុំសប្បាយចិត្តនឹងឲ្យអ្នកពីរដួង»។ លោកណាម៉ាន់ទទូចទៅកេហាស៊ី ហើយបានចងប្រាក់ពីរដួង ជាពីរកញ្ចប់ ជាមួយសំលៀកបំពាក់ពីរសម្រាប់ ហើយបានដាក់របស់ទាំងនោះនៅនឹងអ្នកបម្រើពីរនាក់របស់លោក ដែលបានយួរកញ្ចប់ប្រាក់នៅមុខកេហាស៊ី។ \v 24 នៅពេលកេហាស៊ីបានមកដល់ភ្នំ គេក៏បានយកថង់ប្រាក់ទាំងពីរនោះពីដៃរបស់អ្នកទាំងនោះ ហើយបានលាក់របស់ទាំងនោះនៅក្នុងផ្ទះ គាត់បានឲ្យពួកគេត្រឡប់ទៅវិញ ហើយពួកគេក៏ចេញទៅ។ \v 25 នៅពេលដែលកេហាស៊ីចូលទៅក្នុង ហើយឈរនៅមុខចៅហ្វាយរបស់លោក លោកអេលីសេនិយាយទៅគាត់ថា៖ «តើអ្នកទើបមកពីណា កេហាស៊ី»? គាត់ឆ្លើយថា៖ «អ្នកបម្រើរបស់លោកមិនទៅណាទេ»។