kimhorn_km_2ki_text_reg/13/14.txt

1 line
1.4 KiB
Plaintext

\v 14 ពេលនោះ លោកអេលីសេមានជំងឺជាទម្ងន់ហៀបនឹងស្លាប់ ដូច្នេះ ព្រះ‌បាទ​យ៉ូអាស ជា​ស្ដេច​ស្រុក​អ៊ីស្រា‌អែល យាង​មករកលោក ហើយបានយំស្រណោះលោក។ ស្តេចមានរាជឱង្ការថា៖ «លោកឪពុកអើយ លោកឪពុកអើយ រទេះចម្បាំង និងទ័ពសេះរបស់អ៊ីស្រាអែលបានកំពុងយកលោកទៅឆ្ងាយហើយ!» \v 15 លោកអេលីសេទូលវិញថា៖ «សូម​ព្រះ‌ករុណា​យក​ធ្នូ និង​ព្រួញ​មក» ដូច្នេះព្រះបាទយ៉ូអាសបានយក​ធ្នូ និង​ព្រួញ​មក។ \v 16 លោកអេលីសេបានទូលទៅស្តេចស្រុកអ៊ីស្រាអែលថា៖ «សូមដាក់ដៃរបស់ព្រះករុណានៅលើធ្នូទៅ» ដូច្នេះ ស្តេចក៏ដាក់ដៃរបស់ទ្រង់នៅលើធ្នូ។ បន្ទាប់មក លោកអេលីសេបានដាក់ដៃរបស់លោកនៅលើដៃរបស់ស្តេច។