kimhorn_km_2ki_text_reg/07/09.txt

1 line
1.4 KiB
Plaintext

\v 9 បន្ទាប់មកពួកគេនិយាយគ្នាថា៖ «យើងធ្វើមិនត្រឹមត្រូវទេ។ ថ្ងៃនេះជាថ្ងៃនៃដំណឹងល្អ ប៉ុន្តែយើងបាននៅស្ងៀមវិញ។ បើយើងចាំរហូតដល់ភ្លឺ នោះយើងនឹងមានទោសមិនខាន។ ឥឡូវនេះ មកចូរយើងទៅប្រាប់ដល់ដំណាក់របស់ស្តេច»។ \v 10 ដូច្នេះពួកគេក៏ទៅប្រាប់ដល់អ្នកយាមទ្វាក្រុង។ ពួកគេបានប្រាប់អ្នកទាំងនោះថា៖ «យើបានទៅជំរុំរបស់ពួកអារ៉ាម ប៉ុន្តែគ្មានមនុស្សនៅទីនោះទេ គឺគ្មានសំលេងអ្នកណាម្នាក់សោះ ប៉ុន្តែមានសេះ មានលាចងនៅទីនោះ ហើយតង់នៅទីនោះដដែល»។ \v 11 បន្ទាប់មកអ្នកយាមទ្វាបានស្រែកប្រកាសដំណឹងនោះ ហើយបន្ទាប់មកដំណឹងនោះឮដល់ដំណាក់ស្តេច។