1 line
1.5 KiB
Plaintext
1 line
1.5 KiB
Plaintext
\v 12 បន្ទាប់មកលោកយេហ៊ូវបានក្រោកឡើង ហើយចេញទៅ លោកចេញទៅក្រុងសាម៉ារី។ \v 13 នៅពេលដែលលោកបានមកដល់ ប៉េត អេកេដ ជាកន្លែងនៃអ្នកគង្វាលចៀម លោកបានជួបបងប្អូនរបស់ព្រះបាទអហាស៊ីយ៉ាជាស្តេចស្រុកយូដា។ លោកយេហ៊ូវបាននិយាយទៅពួកគេថា៖ «តើអ្នកជាអ្នកណា»? ពួកគេឆ្លើយថា៖ «យើងជាបងប្អូនរបស់ព្រះបាទអហាស៊ីយ៉ា យើងចុះទៅសួរសុខទុក្ខបុត្ររបស់ស្តេច ជាមួយបុត្រីរបស់ម្ចាស់ក្សត្រីយេសិបិល»។ \v 14 លោកយេហ៊ូវបាននិយាយជាមួយមនុស្សរបស់លោកថា៖ «ចូរចាប់ពួកគេទាំងរស់»។ ដូច្នេះពួកគេកក៏ចាប់អ្នកទាំងនោះទាំងរស់ ហើយបានសំលាប់ពួកគេនៅប៉េត អេកេដ ទាំងអស់សែសិបពីរនាក់។ លោកមិនទុកឲ្យនរណាម្នាក់នៅរស់ឡើយ។ |