kimhorn_km_2ki_text_reg/16/07.txt

1 line
1.7 KiB
Plaintext

\v 7 ដូច្នេះព្រះបាទអហាសបានផ្ញើរសារទៅព្រះ‌ចៅ​ទីក‌ឡាត-‌ពីលេ‌ស៊ើរ ជា​ស្ដេច​ស្រុក​អាស្ស៊ីរី​ថា៖ «ទូលបង្គំជាអ្នកបម្រើ និងជាកូនរបស់ព្រះករុណា។ សូមឡើងមក និងសង្រ្គោះទូលបង្គំពីកណ្តាប់ដៃរបស់ស្តេចអារ៉ាម និងពីកណ្តាប់ដៃរបស់ស្តេចអ៊ីស្រាអែល ដែលបានវាយប្រហារទូលបង្គុំ»។ \v 8 ដូច្នេះព្រះបាទអហាសបានយកប្រាក់​ និងមាសដែលមាននៅក្នុងដំណាក់របស់ព្រះអម្ចាស់ និងពីក្នុងចំណោមទ្រព្យក្នុងវាំងស្តេច ហើយស្តេចបានបញ្ជូនរបស់ទាំងនោះជាអំណោយទៅស្តេចស្រុកអាស្សីរី។​ \v 9 បន្ទាប់មកស្តេចស្រុកអាស្សីរីបានស្តាប់តាម ហើយបានឡើងទៅវាក្រុងដាម៉ាស ដណ្តើមយកបាន ហើយបានគៀរមនុស្សយកទៅធ្វើជាឈ្លើយទៅស្រុក​គៀរ ព្រម​ទាំងសំលាប់​ព្រះ‌បាទ​រេស៊ីន​ជាស្តេចអារ៉ាម​ផងដែរ។