1 line
1.6 KiB
Plaintext
1 line
1.6 KiB
Plaintext
\v 28 ព្រះបាទអហាស៊ីយ៉ាបានទៅជាមួយព្រះបាទយ៉ូរ៉ាមជាបុត្រារបស់ព្រះបាទអហាប់ដើម្បីវាយប្រឆាំងនឹងព្រះបាទហាសែល ជាស្ដេចស្រុកអារ៉ាម នៅក្រុងរ៉ាម៉ូត ក្នុងស្រុកកាឡាដ។ ពួកជនជាតិអារ៉ាមបានធ្វើឲ្យព្រះបាទយ៉ូរ៉ាមមានរបួស។ \v 29 ព្រះបាទយ៉ូរ៉ាមបានត្រឡប់មកយេសរាលវិញដើម្បីព្យាបាលរបួសដែលជនជាតិអារ៉ាមបានធ្វើឲ្យទ្រង់មានរបួសនៅក្រុងរ៉ាម៉ូត នៅពេលដែលព្រះអង្គវាយប្រឆាំងនឹងព្រះបាទហាសែលជាស្តេចស្រុកអារ៉ាម។ ដូច្នេះព្រះបាទអហាស៊ីយ៉ាជាបុត្ររបស់ព្រះបាទយេហូរ៉ាមស្តេចស្រុកយូដា ចេញដំណើរទៅក្រុងយេសរាលដើម្បីសួរសុខទុក្ខព្រះបាទយ៉ូរ៉ាមជាបុត្ររបស់ព្រះបាទអហាប់ ដោយសារព្រះបាទយ៉ូរ៉ាមបានត្រូវរបួស។ |