kimhorn_km_2ki_text_reg/08/25.txt

1 line
1.6 KiB
Plaintext

\v 25 នៅក្នុងឆ្នាំទីម្ភៃនៃរាជ្យរបស់ព្រះបាទយ៉ូរ៉ាមបុត្ររបស់ព្រះបាទអហាប់ជាស្តេចស្រុកអ៊ីស្រាអែល ព្រះបាទ​អហា‌ស៊ីយ៉ា ជា​បុត្ររបស់ព្រះបាទយេហូរ៉ាមបានឡើងសោយរាជ្យជាស្តេចស្រុកយូដា។ \v 26 ព្រះបាទ​អហា‌ស៊ីយ៉ា មានព្រះជន្មម្ភៃពីរវស្សាកាលស្តេចឡើងសោយរាជ្យ ស្តេចសោយរាជ្យបានមួយឆ្នាំនៅក្រុងយេរូសាឡឹម។ មាតា​របស់​ស្ដេច​មាន​នាម​ថា អថា‌លា ជា​កូនស្រីរបស់​ព្រះ‌បាទ​អូមរី ស្ដេច​ស្រុក​អ៊ីស្រា‌អែល។ \v 27 ព្រះបាទ​អហា‌ស៊ីយ៉ាបានដើរតាមមាគា៌របស់គ្រួសារអហាប់ ស្តេចបានប្រព្រឹត្តអាក្រក់ចំពោះព្រះនេត្ររបស់ព្រះអម្ចាស់ ដូចដែលគ្រួសាររបស់អហាប់បានធ្វើដែរ ព្រោះព្រះបាទ​អហា‌ស៊ីយ៉ាជាបុត្រសន្និសារបស់គ្រួសារអហាប់។