1 line
1.1 KiB
Plaintext
1 line
1.1 KiB
Plaintext
\v 9 នៅពេលដែលពួកគេបានឆ្លងកាត់រួចហើយ លោកអេលីយ៉ាបាននិយាយទៅលោកអេលីសេថា៖ «តើចង់ឲ្យខ្ញុំធ្វើអ្វីសម្រាប់អ្នក មុនពេលដែលខ្ញុំចាកចេញពីអ្នកទៅ»។ លោកអេលីសេឆ្លើយថា᧵ «សូមឲ្យវិញ្ញាណរបស់អ្នកមកសន្ឋិតលើខ្ញុំទ្វេដង»។ \v 10 លោកអេលីយ៉ាឆ្លើយថា៖ «អ្នកបានសុំពីខ្ញុំនូវរឿងដ៏លំបាក។ តែបើអ្នកឃើញខ្ញុំ នៅពេលដែលខ្ញុំត្រូវបានលើកឡើងចេញពីអ្នក នោះការនេះនឹងសម្រេចដូចដែលអ្នកបានសុំ តែបើមិនដូច្នេះទេ វានឹងមិនសម្រេចឡើយ»។ |