1 line
1.1 KiB
Plaintext
1 line
1.1 KiB
Plaintext
\v 36 ប៉ុន្តែ ប្រជាជននៅតែបន្តស្ងៀមស្ងាត់ ហើយមិនឆ្លើយតបអ្វីទាំងអស់ ព្រោះស្តេចបានបង្គាប់ថា៖ «កុំឲ្យឆ្លើយទៅគេឡើយ»។ \v 37 បន្ទាប់មក លោកអេលាគីមជាកូនរបស់លោកហ៊ីលគីយ៉ា ហើយជាអ្នកមើលខុសត្រូវលើព្រះបរមរាជវាំង លោកសិបណាជាស្មៀនហ្លួង និងលោកយ៉ូអា កូនរបស់លោកអេសាភ ជាអ្នកនាំពាក្យរបស់ស្ដេច នាំគ្នាវិលមកព្រះបាទហេសេគាវិញទាំងហែកសំលៀកបំពាក់របស់ខ្លួន ហើយរាយការណ៍ទៅស្តេចគ្រប់ពាក្យរបស់មេទ័ពនោះ។ |