kimhorn_km_2ki_text_reg/25/25.txt

1 line
1.1 KiB
Plaintext

\v 25 នៅក្នុងខែទីប្រាំពីរ លោក​អ៊ីស្មា‌អែល ជា​កូន​របស់​លោក​នេថា‌នា ជា​ចៅ​របស់​លោក​អេលី‌សាម៉ា ដែល​ជាសាច់សារលោហិតរបស់​ស្ដេច បាន​មក​ជា​មួយ​ទាហាន​ដប់​នាក់ ហើយបាន​វាយប្រហារ​លោក​កេដា‌លា។ លោកកេដាលាបានស្លាប់ ជាមួយ​ជន‌ជាតិ​យូដា និង​ជន‌ជាតិ​ខាល់ដេ ដែល​នៅ​ជា​មួយ​លោក​កេដា‌លា នៅ​មីស‌ប៉ា។ \v 26 បន្ទាប់មក ប្រជាជនទាំងអស់ ពីអ្នកក្របំផុតដល់អ្នកធំ និងពួកមេទ័ពបានចេញដំណើរទៅអេស៊ីប ព្រោះពួកគេខ្លាចពួកបាប៊ីឡូន។