kimhorn_km_2ki_text_reg/25/22.txt

1 line
2.2 KiB
Plaintext

\v 22 អ្នកដែលនៅសេសសល់នៅក្នុងស្រុកយូដា គឺអស់អ្នកដែលលោកនេប៊ីសារ៉ាដានបានទុកឲ្យនៅទីនោះ លោកបានទុកលោក​កេដា‌លា ជា​កូន​របស់​លោក​អហ៊ី‌កាម និង​ជា​ចៅ​របស់​លោក​សាផាន បានមើលខុសត្រូវ​លើ​ពួក​គេ។ \v 23 ពេលនោះនៅពេលដែលមេបញ្ជាការកងទ័ពទាំងអស់ ទាំងអ្នកទាំងនោះ និងអ្នកនៅក្រោមបង្គាប់បានឮថាស្តេចស្រុកបាប៊ីឡូនបានតែង‌តាំង​លោក​កេដា‌លា​ឲ្យ​គ្រប់‌គ្រង​លើ​ស្រុក ពួក​គេ​ក៏​នាំ​គ្នា​មក​ជួប​នឹង​លោក​កេដា‌លា នៅ​មីស‌ប៉ា។ អ្នក​ទាំង​នោះ មាន​លោក​អ៊ីស្មា‌អែល ជា​កូន​របស់​លោក​នេថា‌នា លោក​យ៉ូហាណាន ជា​កូន​របស់​លោក​ការ៉ា លោក​សេរ៉ាយ៉ា ជា​កូន​របស់​លោក​ថាន់‌ហ៊ូ‌ម៉េក ជា​អ្នក​ស្រុក​នេថូ‌ផា និង​លោក​យា‌សា‌នា ជា​កូន​របស់​ពួក​ម៉ាកា‌ធី ទាំងពួកគេ និង​ពល​ទាហាន​របស់​ពួក​គេផង។ \v 24 លោកកាដាលាបាន​ប្រកាសដល់មេ​ទាហាន និង​ពល​ទាហាន​ទាំង​នោះ​ថា៖​ «កុំឲ្យខ្លាចពួកខាល់ដេឡើយ។ ចូរបន្តរស់នៅលើទឹកដីនេះ ហើយបម្រើស្តេចស្រុកបាប៊ីឡូនទៅ ហើយអ្នកនឹងរស់នៅយ៉ាងសុខសប្បាយ»។