kimhorn_km_2ki_text_reg/25/08.txt

1 line
1.4 KiB
Plaintext

\v 8 នៅក្នុងខែទីប្រាំ ក្នុងថ្ងៃទីប្រាំពីរនៅក្នុងខែនោះ ដែលស្ថិតក្នុងឆ្នាំទីដប់ប្រាំបួននៃរាជ្យរបស់ស្តេចនេប៊ូក្នេសាជាស្តេចស្រុកបាប៊ីឡូន លោក​នេប៊ូ‌សារ៉ា‌ដានជាអ្នក​បម្រើ​ស្ដេច​ស្រុក​បាប៊ី‌ឡូន និងមេពួកអង្គរក្សរបស់លោក បាន​មក​ដល់​ក្រុង​យេរូ‌សាឡឹម។ \v 9 លោកបានដុតកម្ទេចដំណាក់របស់ព្រះអម្ចាស់ វាំងរបស់ស្តេច និងផ្ទះទាំងអស់នៅក្រុងយេរូសាឡឹម ហើយលោកក៏បានដុតកម្ទេចអគារសំខាន់ៗទាំងអស់នៅក្នុងក្រុងដែរ។​ \v 10 ចំណែកឯ ជញ្ជាំងជុំវិញក្រុងយេរូសាឡឹមវិញ ពួកទាហានបាប៊ីឡូនដែលស្ថិតនៅក្រោមបញ្ជារបស់មេអង្គរក្សជាអ្នកបំផ្លាញចោល។