kimhorn_km_2ki_text_reg/23/12.txt

1 line
1.9 KiB
Plaintext

\v 12 ព្រះបាទយ៉ូសៀសជាស្តេចបានបំផ្លាញអាសនាដែលនៅលើដំបូល​បន្ទប់​ខាង​លើរបស់ព្រះបាទអហាស់ ដែលស្តេចស្រុកយូដាបានធ្វើ ហើយនឹងអាសនាដែលស្តេចម៉ាណាសេបានសង់នៅក្នុងទីលានទាំងពីរនៃព្រះវិហារបស់ព្រះអម្ចាស់។ ព្រះបាទយ៉ូសៀសបានកម្ទេចរបស់ទាំងនោះជាបំណែក ហើយបានបោះចោលទៅក្នុងជ្រោះកេ្រដុន។ \v 13 ស្តេចបានបំផ្លាញទីខ្ពស់នៅខាងកើតក្រុងយេរូសាឡឹម ខាងត្បូងភ្នំពុករលួយដែលស្តេចសាឡូម៉ូនជាស្តេចស្រុកអ៊ីស្រាអែលបាន​សង់​កន្លែង​សក្ការៈ​ទាំង​នោះ​ថ្វាយ​ព្រះ‌អាសថា‌រ៉ូត ជា​ព្រះ​គួរ​ស្អប់​ខ្ពើម​នៃ​ជន‌ជាតិ​ស៊ីដូន ព្រះ‌កេម៉ូស ជា​ព្រះ​គួរ​ស្អប់​ខ្ពើម​នៃ​ជន‌ជាតិ​ម៉ូអាប់ ព្រះ​មីល‌កូម ជា​ព្រះ​គួរ​ស្អប់​ខ្ពើម​នៃ​ជន‌ជាតិ​អាំម៉ូន។ \v 14 ស្តេចបានកម្ទេចសសរថ្មទៅជាបំណែក ហើយបានកាត់បង្គោលរបស់ព្រះអាសេរ៉ា ហើយស្តេចបានដាក់ឆ្នឹងរបស់មនុស្សជំនួសវិញ។