kimhorn_km_2ki_text_reg/23/01.txt

1 line
1.1 KiB
Plaintext

\c 23 \v 1 ដូច្នេះ ស្តេចបានផ្ញើសារប្រមូលពួកចាស់ទុំរបស់សាសន៍យូដា និងយេរូសាឡិមមកជួបទ្រង់។ \v 2 បន្ទាប់មក ស្តេចបានឡើងទៅដំណាក់របស់ព្រះអម្ចាស់ ហើយប្រុសៗយូដាទាំងអស់ និងប្រជាជនក្រុងយេរូសាឡិមទាំងអស់ក៏មកជាមួយទ្រង់ដែរ ទាំងពួកបូជាចារ្យ ពួកព្យាការីព្រមទាំងប្រជាជនទាំងអស់ ចាប់ពីតូចរហូតដល់ធំ។ បន្ទាប់មក ស្តេចបានអានគ្រប់ពាក្យដែលមាននៅក្នុងសៀវភៅសម្ពន្ធមេត្រីដែលបានរកឃើញនៅក្នុងដំណាក់របស់ព្រះអម្ចាស់។