kimhorn_km_2ki_text_reg/22/17.txt

1 line
1.9 KiB
Plaintext

\v 17 ដោយសារពួកគេបានបោះបង់ចោលយើង ហើយបានដុតគ្រឿងក្រអូបទៅព្រះដ៏ទៃ ដូច្នេះ គេនឹងធ្វើឲ្យយើងខឹងជាមួយនឹងអំពើទាំងអស់ដែលពួកគេបានប្រព្រឹត្ត ដូច្នេះ កំហឹងរបស់យើងនឹងមកប្រឆាំងនឹងកន្លែងនេះ ហើយយើងមិនអត់ឱនឲ្យឡើយ»។ \v 18 ប៉ុន្តែ ស្តេចស្រុកយូដា ដែលបានបញ្ជូនអ្នកមកស្វែងរកព្រះហឫទ័យរបស់ព្រះអម្ចាស់ នេះជាអ្វីដែលអ្នកត្រូវនិយាយទៅកាន់ស្តេច៖ «ព្រះអម្ចាស់ជាព្រះរបស់អ៊ីស្រាអែលមានបន្ទូលថា៖ «អំពីព្រះបន្ទូលដែលអ្នកបានឮ \v 19 ដោយសារតែដួងចិត្តរបស់អ្នកបើកចំហ ហើយដោយសារតែអ្នកបានបន្ទាបខ្លួននៅមុខព្រះអម្ចាស់ នៅពេលដែលអ្នកបានឮអ្វីដែលយើងនិយាយប្រឆាំងនឹងកន្លែងនេះ និងប្រជាជននេះ ថាពួកគេនឹងត្រូវអន្តរាយ និងត្រូវបណ្តាសារ ហើយដោយសារតែអ្នកបានហែកសំលៀកបំពាក់របស់អ្នក និងយំនៅចំពោះយើង នោះយើងក៏ស្តាប់អ្នកដែរ នេះជាការប្រកាសរបស់ព្រះអម្ចាស់។