kimhorn_km_2ki_text_reg/22/14.txt

1 line
1.7 KiB
Plaintext

\v 14 ដូច្នេះ លោក​បូជា‌ចារ្យ​ហ៊ីល‌គី‌យ៉ា លោក​អហ៊ី‌កាម លោក​អ័ក‌បោរ លោក​សាផាន និង​លោក​អសា‌យ៉ា នាំ​គ្នា​ទៅ​ជួប​ព្យាកា‌រីនី​ហ៊ូល‌ដា ជា​ភរិយា​របស់​លោក​សាលូម ជា​កូន​របស់​លោក​ទីក‌វ៉ា ជា​ចៅ​របស់​លោក​ហារ‌ហាស ជាអ្នកថែរក្សាសំលៀកបំពាក់របស់បូជាចារ្យ (នាងរស់នៅក្រុងយេរូសាឡឹមនៅតំបន់ទីពីរ) ហើយពួកគេបាននិយាយជាមួយនាង។ \v 15 នាងបានឆ្លើយទៅពួកគេថា៖ «នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ជាព្រះរបស់អ៊ីស្រាអែលមានបន្ទូលថា៖ «ប្រាប់អ្នកដែលបានបញ្ជូនអ្នកទាំងនេះដើម្បីមកជួបយើងថា៖​ \v 16 «នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់៖ «ឃើញទេ យើងបាននាំមហន្តរាយមកកន្លែងនេះ និងប្រជាជននេះ ស្របតាមអ្វីដែលបានកត់ត្រាទុកនៅក្នុងសៀវភៅដែលស្តេចទើបតែបានអាន។