kimhorn_km_2ki_text_reg/17/34.txt

1 line
1.1 KiB
Plaintext

\v 34 រហូតមកដល់សព្វថ្ងៃនេះ ពួកគេនៅតែប្រព្រឹត្តតាមទម្លាប់ចាស់របស់ពួកគេដដែល។ ពួកគេមិនគោរពព្រះអម្ចាស់ ហើយក៏មិនធ្វើតាមច្បាប់ វិន័យ និងបទបញ្ជារបស់ព្រះអម្ចាស់ដែលបានប្រទានដល់ប្រជាជនរបស់លោកយ៉ាកុប ដែលព្រះអង្គដាក់ឈ្មោះថាអ៊ីស្រាអែលឡើយ \v 35 គឺជាអ្នកដែលព្រះអង្គបានចងសម្ពន្ធមេត្រីជាមួយថា៖ «អ្នកនឹងមិនត្រូវភ័យខ្លាចព្រះណាផ្សេង ឬក៏ឱនក្បាលចំពោះព្រះទាំងនោះ ឬថ្វាយបង្គំពួកគេ ហើយក៏មិនត្រូវថ្វាយយញ្ញបូជាទៅព្រះទាំងនោះដែរ។