kimhorn_km_2ki_text_reg/14/23.txt

1 line
1.9 KiB
Plaintext

\v 23 នៅក្នុងឆ្នាំទីដប់ប្រាំនៃរាជ្យរបស់ព្រះបាទអម៉ាស៊ីយ៉ាជាបុត្ររបស់ព្រះបាទយ៉ូអាសស្តេចស្រុកយូដា ព្រះ‌បាទ​យេរ៉ូ‌បោម ជា​បុត្រ​របស់​ព្រះ‌បាទ​យ៉ូអាស​ស្ដេច​ស្រុក​អ៊ីស្រា‌អែល ឡើង​សោយ​រាជ្យ នៅ​ក្រុង​សាម៉ារី ទ្រង់​សោយ​រាជ្យ​បាន​សែ‌សិប​មួយ​ឆ្នាំ។ \v 24 ស្តេចប្រព្រឹត្តអាក្រក់នៅចំពោះព្រះនេត្ររបស់ព្រះអម្ចាស់។ ស្តេចមិនបានងាកចេញពីអំពើបាបរបស់ព្រះបាទយេរ៉ូបោមជាកូនរបស់នេបាតឡើយ ដែលធ្វើឲ្យអ៊ីស្រាអែលធ្លាក់ក្នុងអំពើបាប។ \v 25 ស្តេចបានកំណត់ព្រំប្រទល់របស់អ៊ីស្រាអែលឡើងវិញចាប់ពី​​លេបូ​ហា‌ម៉ាត់ រហូត​ដល់​សមុទ្រ​អារ៉ា‌បា ស្របតាមការបង្គាប់របស់ព្រះអម្ចាស់ជាព្រះរបស់អ៊ីស្រាអែល ដែលទ្រង់មានព្រះបន្ទូលតាមរយៈព្យាការីយ៉ូណាសជា​កូន​របស់​លោក​អមី‌ថាយ ជា​អ្នក​ស្រុក​កាថ-‌ហេភើរជាអ្នកបម្រើរបស់ព្រះអង្គ។