kimhorn_km_2ki_text_reg/14/17.txt

1 line
1.3 KiB
Plaintext

\v 17 ព្រះបាទអម៉ាស៊ីយ៉ាជាបុត្រារបស់ព្រះបាទយ៉ូអាសស្តេចស្រុកយូដា រស់បានដប់ប្រាំឆ្នាំទៀតក្រោយព្រះបាទយ៉ូអាសបុត្ររបស់ព្រះបាទយ៉ូអាហាសស្តេចស្រុកអ៊ីស្រាអែលសុគត។ \v 18 រឿងរ៉ាវផ្សេងទៀតទាក់ទងនឹងព្រះបាទអម៉ាស៊ីយ៉ា តើមិនមានកត់ត្រាទុកក្នុងសៀវភៅព្រឹត្តិការណ៍របស់ស្តេចស្រុកយ៉ូដាទេឬ? \v 19 មានគេឃុបឃិតគ្នាប្រឆាំងនឹងព្រះបាទអម៉ាស៊ីយ៉ានៅក្រុងយេរូសាឡឹម ហើយទ្រង់ក៏គេចខ្លួនទៅក្រុងឡាគីស។ ស្តេចគេចខ្លួនទៅក្រុងឡាគីស ប៉ុន្តែគេក៏បញ្ជូនមនុស្សតាមទ្រង់ទៅក្រុងឡាគីស ហើយសម្លាប់ទ្រង់នៅទីនោះ។