kimhorn_km_2ki_text_reg/13/22.txt

1 line
2.0 KiB
Plaintext

\v 22 ព្រះបាទហាសែលជាស្តេចស្រុកអារ៉ាមតែងតែ​ជិះ‌ជាន់​សង្កត់‌សង្កិន​ជន‌ជាតិ​អ៊ីស្រា‌អែល​នៅថ្ងៃអាយុរបស់ព្រះបាទ​យ៉ូអាហាស។ \v 23 ប៉ុន្តែ ព្រះអម្ចាស់បានផ្តល់ព្រះគុណដល់អ៊ីស្រាអែល ហើយផ្តល់ព្រះទ័យមេត្តាដល់ពួកគេ ហើយព្រួយបារម្មណ៍ពីពួកគេ ដោយសារតែសម្ពន្ធមេត្រីជាមួយលោកអាប្រាហាំ ជាមួយលោកអ៊ីសាក់ ហើយជាមួយលោកយ៉ាកុប។ ដូច្នេះ ព្រះអម្ចាស់មិនបានបំផ្លាញពួកគេ ហើយព្រះអង្គនៅតែមិនបណ្តេញពួកគេចេញពីព្រះវត្តមានរបស់ព្រះអង្គឡើយ។ \v 24 ព្រះបាទហាសែលជាស្តេចស្រុកអារ៉ាមសុគត ហើយព្រះបាទបេនហាដាដជាបុត្ររបស់ព្រះអង្គក្លាយជាស្តេចជំនួសទ្រង់។ \v 25 ព្រះបាទយ៉ូអាស ជា​បុត្រ​របស់​ព្រះ‌បាទ​យ៉ូអា‌ហាសបានយកក្រុងពីព្រះបាទបេនហាដាដមកវិញ គឺក្រុងដែលគេបានយកពីព្រះបាទយ៉ូអាហាសជាបិតារបស់ទ្រង់ដោយសង្រ្គាម។ ព្រះបាទយ៉ូអាសបានវាយប្រហារបីដង ហើយស្តេចគ្រប់គ្រងក្រុងទាំងអស់របស់អ៊ីស្រាអែល។