kimhorn_km_2ki_text_reg/09/11.txt

1 line
1.5 KiB
Plaintext

\v 11 បន្ទាប់មក លោកយេហ៊ូវបានចេញមកជួបអ្នកបម្រើរបស់ចៅហ្វាយលោក ហើយមានម្នាក់និយាយជាមួយគាត់ថា៖ «តើមានរឿងអ្វីកើតឡើង? ហេតុអ្វីបានជាបុរសនេះមករកលោក?» លោកយេហ៊ូវបានឆ្លើយទៅពួកគេថា៖ «អ្នកស្គាល់បុរសនោះហើយ ហើយក៏ដឹងពីអ្វីដែលគាត់និយាយដែរ»។ \v 12 ពួកគេនិយាយថា៖ «លោកកុហក។ សូមប្រាប់យើងមក»។ លោកយេហ៊ូវឆ្លើយថា៖ «លោកនិយាយនេះ និយាយនោះមកខ្ញុំ ហើយក៏បាននិយាយថា៖ «នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់៖ «យើងតាំងអ្នកឲ្យធ្វើជាស្តេចស្រុកអ៊ីស្រាអែល!» \v 13 បន្ទាប់មក ពួកគេបានដោះអាវធំរបស់ពួកគេភ្លាម ហើយបានដាក់ឲ្យលោកយេហ៊ូវអង្គុយនៅលើជណ្តើរកាំខ្ពស់បំផុត។ ពួកគេបានផ្លុំត្រែហើយនិយាយថា៖ «លោកយេហ៊ូគឺជាស្តេច»។