kimhorn_km_2ki_text_reg/09/04.txt

1 line
1.5 KiB
Plaintext

\v 4 ដូច្នេះ បុរសវ័យក្មេងនោះ គឺលោកព្យាការីក្មេងនោះចេញដំណើរទៅរ៉ាម៉ូត គីឡាដ។ \v 5 នៅពេលដែលគាត់មកដល់ មានមេទ័ពម្នាក់កំពុងតែអង្គុយ។ ដូច្នេះលោកព្យាការីក្មេងនោះនិយាយថា៖ «លោកមេទ័ពអើយ ខ្ញុំមានរឿងមួយចង់ប្រាប់លោក »។ លោកយេហ៊ូវឆ្លើយថា៖ «តើលោកចង់ជួបអ្នកណាក្នុងចំណោមយើង»។ លោកព្យាការីវ័យក្មេងនោះតបថា៖ «គឺលោកមេទ័ពផ្ទាល់»។ \v 6 ដូច្នេះ លោកយេហ៊ូវបានក្រោកឡើង ហើយបានចូលទៅក្នុងផ្ទះ ហើយលោកព្យាការីបានចាក់ប្រេងនៅលើក្បាលរបស់គាត់ ហើយបាននិយាយទៅលោកយេហ៊ូវថា៖ «ព្រះអម្ចាស់ ជាព្រះរបស់អ៊ីស្រាអែលមានបន្ទូលថា៖ «យើងបានតាំងអ្នកឲ្យធ្វើជាស្តេចលើប្រជាជនរបស់ព្រះអម្ចាស់ គឺលើប្រជាជនអ៊ីស្រាអែល។