kimhorn_km_2ki_text_reg/07/18.txt

1 line
1.3 KiB
Plaintext

\v 18 វាកើតឡើងដូចអ្នកបម្រើរបស់ព្រះអម្ចាស់បាននិយាយទៅកាន់ស្តេចថា៖ «នៅថ្មើរនេះនៅមាត់ទ្វារក្រុងសាម៉ារី ស្រូវសាលីពីររង្វាល់ថ្លៃមួយកាក់ ហើយម្សៅមួយរង្វាល់ថ្លៃមួយកាក់ដែរ»។ \v 19 លោកមេទ័ពដែលបានឆ្លើយទៅអ្នកបម្រើរបស់ព្រះអម្ចាស់ថា៖ «បើព្រះអម្ចាស់បង្កើតបង្អួចស្ថានសួគ៌ ទើបការនេះអាចកើតឡើងបាន»? លោកអេលីសេបានឆ្លើយថា៖ «មើលអ្នកនឹងឃើញវាកើតឡើងនឹងភ្នែករបស់លោកផ្ទាល់ ប៉ុន្តែ លោកមិនបានបរិភោគទេ»។ \v 20 នេះជាអ្វីដែលពិតជាបានកើតឡើងចំពោះគាត់មែន ព្រោះមនុស្សម្នាបានជាន់គាត់នៅមាត់ទ្វារក្រុង ហើយគាត់បានស្លាប់ទៅ។