kimhorn_km_2ki_text_reg/07/09.txt

1 line
1.4 KiB
Plaintext

\v 9 បន្ទាប់មក ពួកគេនិយាយគ្នាថា៖ «យើងធ្វើមិនត្រឹមត្រូវទេ។ ថ្ងៃនេះជាថ្ងៃនៃដំណឹងល្អ ប៉ុន្តែ យើងបាននៅស្ងៀមវិញ។ បើយើងចាំរហូតដល់ភ្លឺ នោះយើងនឹងមានទោសមិនខាន។ ឥឡូវនេះ មកចូរយើងទៅប្រាប់ដល់ដំណាក់របស់ស្តេច»។ \v 10 ដូច្នេះ ពួកគេក៏ទៅប្រាប់ដល់អ្នកយាមទ្វារក្រុង។ ពួកគេបានប្រាប់អ្នកទាំងនោះថា៖ «យើបានទៅជំរំរបស់ពួកអារ៉ាម ប៉ុន្តែ គ្មានមនុស្សនៅទីនោះទេ គឺគ្មានសម្លេងអ្នកណាម្នាក់សោះ ប៉ុន្តែ មានសេះ មានលាចងនៅទីនោះ ហើយតង់នៅទីនោះដដែល»។ \v 11 បន្ទាប់មក អ្នកយាមទ្វារបានស្រែកប្រកាសដំណឹងនោះ ហើយបន្ទាប់មកដំណឹងនោះឮដល់ដំណាក់ស្តេច។