kimhorn_km_2ki_text_reg/06/24.txt

1 line
1.1 KiB
Plaintext

\v 24 ក្រោយពីនោះមក ព្រះបាទបេនហាដាដស្តេចស្រុកអារ៉ាមបានប្រមូលទ័ពទាំងអស់របស់ទ្រង់ មកវាយប្រហារស្រុកសាម៉ារី ហើយឡោមព័ទ្ធក្រុងនោះ។ \v 25 ដូច្នេះ មានគ្រោះទុរ្ភិក្សមួយយ៉ាងធំនៅស្រុកសាម៉ារី។ ពួកគេព័ទ្ធក្រុងរហូតដល់ក្បាលលាមួយថ្លៃជាប្រាក់ប៉ែតសិបដួង ហើយអាចម៌ព្រាបមួយកំប៉ុងថ្លៃជាប្រាក់ប្រាំដួង។ \v 26 នៅពេលដែលស្តេចស្រុកអ៊ីស្រាអែលបានឆ្លងកាត់ជញ្ជាំងក្រុង មានស្រីម្នាក់បានស្រែករកទ្រង់ថា៖ «ព្រះករុណាជួយនាងខ្ញុំផង»។