kimhorn_km_2ki_text_reg/05/17.txt

1 line
1.6 KiB
Plaintext

\v 17 ដូច្នេះ លោកណាម៉ាន់និយាយថា៖ «បើលោកមិនទទួលទេ ខ្ញុំសូមយកដីដាក់លើលាពីរក្បាល ព្រោះចាប់ពីពេលនេះតទៅ ខ្ញុំបាទជាអ្នកបម្រើរបស់លោកនិងមិនថ្វាយតង្វាយដុត ឬតង្វាយអ្វីទៀតទៅព្រះណាផ្សេងក្រៅពីព្រះអម្ចាស់ឡើយ។ \v 18 គឺនៅពេលដែលស្តេចរបស់ទូលបង្គំចូលទៅក្នុងដំណាក់របស់ព្រះរីម៉ូន ​ដើម្បីថ្វាយបង្គំនៅទីនោះ ស្តេចតែងផ្អែកលើដៃរបស់ទូលបង្គំ ហើយទូលបង្គំឱនក្បាលនៅក្នុងដំណាក់របស់ព្រះរីម៉ូន នៅពេលដែលទូលបង្គំឱនក្បាលនៅក្នុងដំណាក់របស់ព្រះរីម៉ូន សូមឲ្យព្រះអម្ចាស់អត់ទោសឲ្យអ្នកបម្រើរបស់ព្រះអង្គក្នុងករណីនេះផង»។ \v 19 លោកអេលីសេក៏បានមានប្រសាសន៍ទៅគាត់ថា៖ «ចូរទៅដោយសុខសាន្តចុះ»។ ដូច្នេះ លោកណាម៉ាន់ក៏ចេញទៅ។