kimhorn_km_2ki_text_reg/01/09.txt

1 line
1.3 KiB
Plaintext

\v 9 បន្ទាប់មក ស្តេចបានបញ្ជូនមេទ័ពជាមួយទាហានហាសិបនាក់ទៅជួបលោកអេលីយ៉ា។ លោកមេទ័ពបានឡើងទៅជួបលោកអេលីយ៉ា នៅកន្លែងដែលលោកបានអង្គុយគឺនៅលើកំពូលភ្នំ។ លោកមេទ័ពបាននិយាយទៅលោកថា៖ «លោកជាអ្នកបម្រើរបស់ព្រះជាម្ចាស់អើយ ស្តេចមានរាជឱង្ការថា៖ «សូមអញ្ជើញចុះមក»។ \v 10 លោកអេលីយ៉ាឆ្លើយតបទៅលោកមេទ័ពថា៖ «បើខ្ញុំជាអ្នកបម្រើរបស់ព្រះអម្ចាស់មែន សូមឲ្យមានភ្លើងធ្លាក់ពីលើមេឃមក ឆេះបំផ្លាញលោក និងទាហានហាសិបនាក់នេះចុះ»។ បន្ទាប់មក ក៏មានភ្លើងធ្លាក់ចុះពីលើមេឃមក ឆេះបំផ្លាញមេទ័ព និងទាហានហាសិបនាក់នោះមែន។