\v 11 ដូច្នេះស្តេចស្រុកអាស្ស៊ីរីបានគៀរប្រជាជនអ៊ីស្រាអែលទៅស្រុកអាស្ស៊ីរី ហើយបានដាក់ពួកគេនៅ​ក្រុង​ហាឡា នៅទន្លេ​ហាបោរ ជា​ទន្លេ​នៃ​ស្រុក​កូសាន ព្រម​ទាំង​នៅ​តាម​ក្រុង​នានា​របស់​ជន‌ជាតិ​មេឌី។ \v 12 ស្តេចបានធ្វើដូច្នេះព្រោះជនជាតិអ៊ីស្រាអែលមិនបានស្តាប់តាមព្រះសូសៀងរបស់ព្រះអម្ចាស់ជាព្រះរបស់ពួកគេ ប៉ុន្តែពួកគេបានបោះបង់ចោលសម្ពន្ធមេត្រីរបស់ព្រះអង្គ គឺគ្រប់អ្វីៗដែលលោកម៉ូសេជាអ្នកបម្រើរបស់ព្រះអម្ចាស់បានបង្គាប់។ ពួកគេបដិសេដមិនព្រមស្តាប់ ឬធ្វើតាមឡើយ។