\v 14 ព្រះបាទហេសេគាបានទទួលសំបុត្រនេះពីអ្នកនាំសារហើយទ្រង់បានអាន។ បន្ទាប់មកព្រះអង្គឡើងទៅដំណាក់របស់ព្រះអម្ចាស់ ហើយបានលើករឿងនេះទូលទៅព្រះអង្គ។ \v 15 បន្ទាប់់មកព្រះបាទហេសេគាបានអធិស្ឋានចំពោះព្រះអម្ចាស់ថា៖ «ព្រះអម្ចាស់នៃជាព្រះនៃជាតិសាសន៍ ជាព្រះរបស់អ៊ីស្រាអែល គឺទ្រង់គង់នៅលើចេរូប៊ីម ព្រះអង្គជាព្រះតែមួយលើអាណាចក្រទាំងអស់នៅលើផែនដី។ ព្រះអង្គបង្កើតផ្ទៃមេឃ និងផែនដី។​