\c 11 \v 1 កាល​ព្រះ‌នាង​អថា‌លា ជា​មាតា​របស់​ព្រះ‌បាទ​អហា‌ស៊ីយ៉ា ជ្រាប​ថា បុត្រ​របស់នាងស្លាប់​ហើយ នាងក៏ក្រោកឡើង ហើយសំលាប់ក្មេងៗរាជ្យរង្សទាំងអស់។ \v 2 ប៉ុន្តែព្រះ‌នាង​យ៉ូសេ‌បា ជា​បុត្រី​របស់ស្តេច​យ៉ូរ៉ាម និង​ជាប្អូនស្រី​របស់​ព្រះ‌បាទ​អហា‌ស៊ីយ៉ា បាន​យក​​យ៉ូអាស ជា​បុត្រា​របស់​ព្រះ‌បាទ​អហា‌ស៊ីយ៉ា ពី​ក្នុង​ចំណោម​បុត្រា​របស់​ស្ដេច​ដែល​ត្រូវ​គេ​សម្លាប់​នោះទៅជាមួយអ្នកមើលថែរបស់បុត្រនោះ នាងបានទុកពួកគេនៅក្នុងបន្ទប់របស់នាង។ ពួកគេបានលាក់បុត្រនោះពីព្រះ‌នាង​អថា‌លា ដូច្នេះបុត្រនោះមិនត្រូវបានគេសំលាប់ឡើយ។ \v 3 បុត្រនោះនៅជាមួយព្រះនាងយ៉ូសេបា គេបានលាក់បុត្រនោះនៅក្នុងដំណាក់របស់ព្រះអម្ចាស់អស់ប្រាំមួយឆ្នាំ នៅពេលដែលព្រះ‌នាង​អថា‌លាសោយរាជ្យលើទឹកដីនោះ។