\v 22 ដូច្នេះ ស្រុកអេដុមបានបះបោរប្រឆាំងនឹងការគ្រប់គ្រងរបស់ស្រុកយូដារហូតដល់សព្វថ្ងៃ។ ក្រុង​លីប‌ណា​ក៏​បះ‌បោរ​ដែរនៅក្នុងពេលនោះ។ \v 23 រឿងរា៉វផ្សេងទៀតទាក់ទងនឹងព្រះបាទយេហូរ៉ាម អ្វីដែលស្តេចបានធ្វើ តើមិនមានកត់ត្រាទុកនៅក្នុងសៀវភៅព្រឹត្តិការណ៍របស់ស្តេចស្រុកយូដាទេឬ? \v 24 ព្រះបាទយេហូរ៉ាមបានសុគត ហើយសម្រាកជាមួយបុព្វបុរសរបស់ព្រះអង្គ ហើយគេបានបញ្ចុះសពទ្រង់នៅក្នុងក្រុងដាវីឌ។​ បន្ទាប់មក ព្រះបាទ​អហា‌ស៊ីយ៉ា ជា​បុត្រ បាន​ឡើង​ស្នង​រាជ្យបន្ត។