\v 26 បន្ទាប់មកលោក​អេលា‌គីម ជា​កូន​របស់​លោក​ហ៊ីល‌គីយ៉ា លោក​សេបណា និង​លោក​យ៉ូអា ពោល​ទៅ​កាន់​មេ‌ទ័ព​អាស្ស៊ីរី​ថា៖ «សូមនិយាយមកកាន់អ្នកបម្រើរបស់លោកជាភាសាអារ៉ាមវិញ ព្រោះយើងយល់ភាសានេះ។ សូមកុំនិយាយមកយើងជាភាសាយូដាឲ្យប្រជាជនដែលនៅខាងក្នុងជញ្ជាំងក្រុងឮធ្វើអ្វី»។ \v 27 ប៉ុន្តែលោកមេទ័ពបាននិយាយទៅពួកគេថា៖ «តើចៅហ្វាយរបស់ខ្ញុំមិនបានបញ្ជូនខ្ញុំមកជួបចៅហ្វាយរបស់អ្នក ដើម្បីនិយាយពាក្យទាំងនេះទេឬអី? តើទ្រង់មិនបានបញ្ជូនខ្ញុំមកកាន់អ្នកដែលអង្គុយលើជញ្ជាំង គឺអស់អ្នកដែលស៊ីលាមករបស់ពួកគេ និងផឹកទឹកនោមរបស់គេជាមួយអ្នកទេឬអី»?​